jump to navigation

វាចាអ្នកស្នេហាជាតិ-ច្រៀងដោយ មាស ហុកសេង November 22, 2014

Posted by អ្នកស្រែ in ជីវិតប្រចាំថ្ងៃ.
add a comment
Advertisements

លាឪទៅធ្វើសង្គ្រាម ច្រៀងដោយអ្នក សូ-សាវឿន November 22, 2014

Posted by អ្នកស្រែ in ជីវិតប្រចាំថ្ងៃ.
add a comment

១. កូនសូមលាឪទៅធ្វើសង្គ្រាម ដើម្បីសងឈាមទាមទារទឹកដី
ឈាមខ្មែរច្រើនណាស់ ក្មេងចាស់ប្រុសស្រី ស្រែកហៅរាល់ថ្ងៃ
កូននៅម្ដេចបាន។
២. សូមម៉ែកុំឃាត់ ណាម៉ែសំលាញ់ កូនត្រូវតែបាញ់ៗចោរ
ឈ្លានពាន អាករហត់ឈាមដូចចិត្ដស្រេកឃ្លាន នារីទាហាន
ការពារទឹកដី ។
R. កូនអុជធូបផ្សងៗដល់ព្រះពុទ្ឋ ឲ្យយ័នសក្ដិសិទ្ឋ
ជួយឲ្យពរជ័យ មានទាំងតេជេព្រះពុទ្ឋបារី ឲ្យមាន
ថ្មីដៃលើខ្លាំងសត្រូវ​។
៤. ខ្មែរមានកេរ្ដិ៍ឈ្មោះពីរោះពិត ខ្មែរត្រូវកំចាត់ពួកចោរ
អាស្រូវ  ខ្មែររួមសាមគ្គី ដើរឲ្យត្រង់ផ្លូវ ឯករាជ្យ ត ទៅ
យើងបានសុខអើយ …៕

បទ៖ ជាតិនេះមានកម្ម – រស់ សេរីសុទ្ឋា November 18, 2014

Posted by អ្នកស្រែ in ជីវិតប្រចាំថ្ងៃ.
add a comment

បទ៖ ជាតិនេះមានកម្ម – រស់ សេរីសុទ្ឋា
កម្រៀងចម្រៀងពីសម័យដើមដ៏ពេញនិយមរបស់ប្រជាជនកម្ពុជា សូមរីករាយស្ដាប់កំសាន្ដ ហើយជួយរក្សារនៅ​ទឹកដមអ្នកចម្រៀង​ដើម​របស់​យើង​ផង ។ សូមអរគុណ !!

កុំធ្វើបាបបង-ច្រៀងដោយអធិរាជសំឡេងមាស ស៊ុន ស៊ីសាមុត November 16, 2014

Posted by អ្នកស្រែ in ជីវិតប្រចាំថ្ងៃ.
add a comment

១» យកដៃអោបទ្រូង បេះដូងរន្ធត់ ទ្រូងញាប់ញ័រចំប្រប់ បង្កប់រឿងអាថ៌កំបាំង
ព្រះពាយ បក់បោកមកយ៉ាងខ្លាំង វិញ្ញាណភាំង បាំងសេចក្តីបំណង

២» អើតតាមបង្អូច លួចសម្លឹងឆ្ងាយ អកមួយគូសប្បាយ រីករាយនៅលើបង្គង
ថ្នាក់ថ្នមលួងលោមអូនបង ប្លែកតែនួនល្អង បែខ្នងចោលបងឯកា

R» កុំធ្វើបាបបង ក្រែងពៀរវាឆ្លងណាមុំ ទុកអោយរូបខ្ញុំ មានទ្រនំផងណា
បើអូនមានថ្មី ចរណៃតាំងចិន្តា កុំប្រាប់អ្នកណា រឿងស្នេហាអតីត

៣» ក្នុងមួយជាតិនេះ ខ្ញុំខុសអស់ហើយ សូមផ្សងកើតជាតិក្រោយ អោយជួបស្នេហ៍មានសេរី
បើសិន ស្នេហ៍យើងមាននិស្ស័យ ជាតិណាក្តី ចាប់ដៃគ្នាលុះអវសាន្ត

លទ្ឋផលបរាជ័យ នៅថ្ងៃទី១២វិច្ឆិកា ២០១៤ November 13, 2014

Posted by អ្នកស្រែ in ជីវិតប្រចាំថ្ងៃ.
add a comment

អស់រយះកាលប្រហែល ២ខែ ដែលខ្ញុំបានខិតខំតស៊ូ​​ដើម្បី​បានសម្រេច​គោលបំណង​របស់​ខ្ញុំ​ បំណងនោះ​គឺ​សិក្សា​ភាសាកូរ៉េ​ដើម្បី​ប្រលង​តេស្ដសម្ថភាព​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។ គំនិត​មួយ​នេះ​បាន​គិត​ជាយូរ​ខែ​ឆ្នាំ​មក​ហើយ​ ថា​និង​តាំង​ចិត្ដ​សិក្សា​ព្យាយាម​ដើម្បី​ឲ្យ​បាន​ជោគ​ជ័យ ។

តែ​ផ្ទុយ​ស្រលះ​ អ្វីៗ​ត្រូវបាន​បរាជ័យ​ទាំង​ស្រុង​ លទ្ឋផល​ថ្ងៃ​ទី ១២​ វិច្ឆកា ២០១៤​ បាន​ចេញ​ប្រកាស​បាន​រយះ​ ហ្វេសប៊ុក ដែល​បាន​បេក្ខជន​ជិត​ ៥​ពាន់​បាន​ជាប់​។ ចំណែក​រូប​ខ្ញុំ មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​ក្នុង​តារាង​ឡើយ គឺ​ត្រូវ​បាន​ធ្លាក់​ ខ្ញុំពិត​ជា​អស់​សង្ឃឹម​មែន​ក្នុង​ជីវិត​មួយ​នេះ​ដែល​​មិន​បាន​សម្រេច​ដូច​អ្វី​ដែល​ខ្លួន​គ្រោង​ទុក​​។

ខ្ញុំ​ត្រូវ​បាន​បាក់​ទឹក​ចិត្ដ​មួយ​រំពិច​បន្ទាប់​ពី​មិន​ឃើញ​ឈ្មោះ​របស់​ខ្លួន​ នៅ​លើ​ក្រដាស់​ដែល​គេ​បាន​ប្រកាស​ ខ្ញុំ​មាន​អារម្មណ៍​មួរម៉ៅ​ រក​គិត​អ្វី​មិន​ចេញ​ ខ្ញុំ​មិន​ទទួល​ទូរស័ព្ទ​របស់​មិត្ដ​ដែល​រៀន​ភាសាកូរ៉េ​ជា​ច្រើន​នាក់ ខណៈ​ដែល​ពួក​គេ​បាន​ខល​មក​ខ្ញុំ ។​ ខ្ញុំ​ព្យាយាម​នៅ​ម្នាក់​ឯង​ហើយ​រក​កន្លែង​ដែល​ស្ងប់ស្ងាត់​ ខ្ញុំ​ខំប្រឹង​បន្លប់​ខ្លួន​ឯង​ដោយ​ស្ដាប់​ដូរតន្រ្ដី​ មើល​រឿង​ និង​ធ្វើអ្វីៗផ្សេង ។
តែផ្ទុយទៅ​វិញ​ចិត្ដ​មួយ​នេះ​នៅ​តែ​មានៈ​ខ្លាំង​បំផុត ទោះ​ខ្ញុំ​ខំ​ប្រឹង​បើក​ហ្វេសប៊ុក អូសចុះ អូស​ឡើង​ រហូត​ដល់​ខ្ញុំ​ត្រូវ បិទ​ (Deactivated) ហ្វេសប៊ុក មួយ​ចោល ព្រោះពេល​បើក​ឡើង​ឃើញ​តែ​មិត្ដ​ភក្ដិ​ដែល​បាន​សរសេរ សារ​រីករាយ​ដែល​ពួកគេ​បាន​ជាប់​ដោយ​ជោគជ័យ​ ជា​ច្រើន​លោត​នៅ​លើ​ ថែម​លាញ​ របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​គ្មាន​អ្វី​​ឆ្លើយ​តប​ទៅ​និង​ពូកគេ​នោះ​ឡើយ ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​ទៅ​និង​អ្វី​ដែល​ខ្លួន​ធ្វើ​មិន​បាន​។

គោល​គំនិត​របស់​មនុស្ស​យើង​ដែល​ធ្វើ​អ្វី​មិន​បាន​ដូច​បំណង​តែ​មាន​ក្ដី​អស់​សង្ឃឹម​ គ្មានសតិ​ក្នុង​ខ្លួន​គិត​អ្វី​ទៅ​មុខ​មិន​កើត​។ តែ​ទោះ​ជា​យ៉ាង​ចិត្ដ​ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ដ​នៅ​ឡើយ ព្រោះ​រយះ​ពេល​២​ខែ វា​ពិត​ជា​ខ្លី​ណាស់​សំរាប់​រូប​ខ្ញុំ​ ដែល​បាន​រៀន​ភាសាកូរ៉េ​នេះ​ ដូច​នេះ​​វា​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​ដែល​ធ្លាក់​ ។
ជា​ចុង​ក្រោយ​នៃ​ប្រយោគ​មួយ​នេះ តើ​គោល​បំណង​របស់​ខ្ញុំ​ពិត​បាន​សម្រេច​ដែរ​រឺទេ​? រឺ​មួយ​បាន​តែ​គិត​ហើយ​បោះ​បង់​ចោលទទេរ មែន​ទេ​? ឬឈាន​ជើង​ចូល​ហើយ ត្រូវ​ដក​ជើង​មក​វិញ ?

Korean Book