jump to navigation

តើថ្ងៃណាបងវិលវិញ? October 15, 2013

Posted by អ្នកស្រែ in ជីវិតប្រចាំថ្ងៃ.
trackback

ច្រៀងដោយ៖ រស់ សេរីសុទ្ធា

១. តើថ្ងៃណាទៅ ប្រុសពៅបងអ្ហើយ វិលវិញ? អូនសែនទោម្នេញ ពេញក្នុងឱរា ចាំមើលផ្លូវបង ដោយអន្ទះសា ទ្រូងសែនខ្លោចផ្សា លេបទឹកនេត្រា រាល់ថ្ងៃ ។ 

២. បងខឹងអូនខុស ព្រោះត្បិត រៀមជឿពាក្យគេ ថាអូនក្បត់ស្នេហ៍ រួមស្និតប្រុសថ្មី បងអើយការពិត គេតិះដៀលស្រី បំបែកប្រុសថ្លៃ ក៏គឺដើម្បីយកអូន ។ 

បន្ទរ. ចិត្តអូននៅស្មោះ ចំពោះបងមួយ ទោះរងទុក្ខព្រួយ សង្ខារ សោះសូន្យ ដូចវិធាវីបុប្ផាស្រពោន សាងក្បួនជីវិត ស្មោះពិតស្នេហា ។ 

៣. មានស្នេហ៍មានទុក្ខ គឺគុកជីវិតលោកិយ៍ ភពមនុស្សចង្រៃ ផ្តន្ទាឫស្យា បំបែកបំបាក់ពង្រាត់សង្សារ ធ្វើឲ្យប្រេះឆា សង្គមស្នេហាបរិសុទ្ធ ៕ 
(ភ្លេងហើយច្រៀងពីបន្ទរឡើងវិញ)

Somath-Photo

Comments»

No comments yet — be the first.

Leave a comment